Thursday, July 21, 2011

អនុក្រិត្យ​ស្តីពី​ការផ្តល់​អត្តសញ្ញាណប័ណ្ណសញ្ជាតិ​ខ្មែ​រទុ​តិយតា

អនុក្រិត្យនេះ​មាន​គោលបំណង​កំណត់​អំពី​ការផ្តល់​អត្ត​សញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទុតិយតា​ដែល​ប្រជាពលរដ្ឋ​ដែល​បាន​នឹងកំពុង​កាន់​ប្រើប្រាស់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​អស់សុពល​ភាព​មាន​កាតព្វកិច្ច​មក​បំពេញ​បែបបទសុំ​ធ្វើ​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ​ទុតិយតា នៅប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដែល​ខ្លួន​តាំង​ទី​សំនៅ​អចិន្ត្រៃយ៏ ម្យ៉ាងទៀត​អត្តសញ្ញាណប័ណដែល​អស់សុពលភាព​ត្រូវ​បាន​បន្ត​សុពលភាពរហូតដល់​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ ២០១៣។

Saturday, June 18, 2011

អនុក្រឹត្យស្តីពីការបង្កើតសាកលវិទ្យាល័យស្វាយរៀង ២០០៥


អនុក្រឹត្យ​ស្តី​ពី​ការបង្កើត​សាកលវិទ្យាល័យ​ស្វាយ​រៀងដែល​មាន​តួនាទី​ជា​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ស្រាវ​ជ្រាវ វប្បធម៌ វិទ្យាសាស្រ្ត និង​បច្ចេកទេស​និង​លើក​ស្ទួយ​អត្ត​ញ្ញាណជាតិ។ ចំពោះមុខ​សាកល​វិទ្យា​ល័យ​ស្វាយ​រៀង​ធ្វើការ​បណ្តុះ​បណ្តាល​កំរិត​បរិញ្ញាប័ត្រ​រង និង​បរិញ្ញប័ត្រ​​ដែ​មាន​កម្មវិធីសិក្សា​ឯកភាព​ពីក្រសួង​អប់​រំ​

អនុក្រឹត្យស្តីពីការបង្កើតក្រុមប្រឹក្សានីតិកម្ម និង​នាយ​កដ្ឋាន​ទំនាក់​ទំ​នង​អន្តរ​ជាតិ​ចំ​ណុះ​ក្រ​សួង​​មហា​ផ្ទៃ​ ២០០៥

អនុក្រឹត្យ​ស្តី​ពី​ការ​បង្កើត​ក្រុម​ប្រឹក្សា​នីតិកម្ម និង​នាយក​ដ្ឋាន​ទំនាក់​ទំនង​អន្តរជាតិ​ចំណុះ​ក្រសួង​មហាផ្ទៃ​ចំពោះអនុក្រឹត្យ​ស្តីពី​ការ​បង្កើត​ក្រុម​អ្នកច្បាប់​និង​នាយ​យកដ្ឋាន​ទំនាក់​ទំនង​អន្តរជាតិ​និង​អាស៊ាន​ចំណុះ​ក្រសួង​បហា​ផ្ទៃ​ដែល​ត្រូវ​ទុក​ជានិរាករណ៍ ហើយ​សមាស​សភាព​ក្រុម​ប្រឹក្សា​នីតិកម្ម​របស់​ក្រសួង​មហា​ផ្ទៃ​ត្រូវ​តែង​តាំង​និង​ផ្លាស់​ប្តូរ​ដោយ

អនុក្រឹត្យស្តីពីការកែសម្រួលមាត្រា ៥ នៃអនុក្រឹត្យលេខ ៨៧ អនក្រ.បក ចុះថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០០២ ស្តីពីការបង្កើតអង្គភាពសម្របសម្រួលអចិន្តៃយ៍នៃក្រុមប្រឹក្សាកំណែទម្រង់ និងប្រព័ន្ធយុត្តិធម៌ ២០០៥

អនុក្រឹត្យស្តី​ពី​ការ​កែ​សម្រួល​មាត្រា ៥ នៃ​អនុក្រឹត្យ​លេខ ៨៧ អនក្រ.បក ចុះ​ថ្ងៃទី ២១ ខែ​ សីហា ឆ្នាំ​ ២០០២ ស្តី​ពី​ការ​បង្កើត​អង្គភាព​សម្រប​សម្រួល​អចិន្តៃយ៍​នៃ​ក្រុម​ប្រឹក្សា​កំណែ​ទម្រង់​ និង​ប្រព័ន្ធ​យុត្តិធម៌ អង្គភាព​ចម្របសម្រួល​អចិន្រ្តៃយ៍នេះ​មាន​សមាស​សភាព​ដូច​តទៅ ឯកឧត្តម ស៊ុំ ម៉ានិត ទី​ប្រឹក្សា​រាជរដ្ឋាភិបាល ជា​ប្រធាន ឯកឧត្តម

អនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការជាតិសុវត្ថិភាពចរាចផ្លូវគោក ២០០៥

អនុក្រឹត្យ​ស្តី​ពី​ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចផ្លូវ​គោកក្នុង​គោលបំណង​ប្រមូលកម្លាំង​ដើម្បី​បង្កើន​កិច្ច​សហប្រ​តិបត្តិ​ការ​កិច្ច​សហការ​និង​ការសម្រប​សម្រួល​រវាង​ក្រសួង​និង​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​សំដៅ​ចាត់​វិធាន​ការ​បង្ករ​ទប់​ស្កាត់​និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាច​ផ្លូវ​គោក​ឪ្យ​ដល់​កម្រិត​ទាប​បំផុត ការពារ​អាយុ​ជីវិត​ប្រជា​ជន និង​បង្ការ​

Friday, June 17, 2011

អនុក្រឹត្យស្តីពីការគ្រប់គ្រងសហគមន៍នេសាទ ២០០៥

អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់​គ្រង​សហគមន៍​នេសាទដើម្បី​កំណត់​អំពី​វិធាន​និង​នីតិ​វិធី​ដើម្បី​បង្កើន និង​គ្រប់​គ្រង​សហគមន៍​នៅទូទាំង​ព្រះរាជាណាចក្រកម្ពុជា ដូច​ជា​ការ​គ្រប់​គ្រង​ដែន​នេសាទ​ទឹក​សាប​ដែល​បាន​លុប ឬ​កាត់​បន្ថយ​ពីនា​ទី​ឡូត៍នេសាទ​និង​ដែន​នេសាទ​ដែល​ត្រូវ​ការ​ពារនាទី​ព្រៃ​លិច​ទឹកនិង​ព្រៃ​កោង​កាង​និង​ដែន​នេសាទ​សមុទ្រ ជា​ពិលេស​

អនុក្រឹត្យ​ស្តី​ពី​ការ​ប្រើ​ប្រាស់​គណនី​ឯកជន​ភាវូបនី​យកម្ម​សហគ្រាស​សាធារណៈ​ ២០០៥


អនុក្រឹត្យ​ស្តី​ពី​ការ​ប្រើ​ប្រាស់​គណនី​ឯកជន​ភាវូបនី​យកម្ម​សហគ្រាស​សាធារណៈ​អនុញ្ញាត​អោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ប្រើប្រាស់​គណនី​ឯកជន​ភាវូបនី​យកម្មសហគ្រាស​សាធារណៈ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាម​មាត្រា​ ៨៣ នៃច្បាប់​ហិរញ្ញវត្ថុ​សំរាប់​ការ​គ្រប់​គ្រង​ឆ្នាំ ១៩៩៥ មាន​ទឹកប្រាក់​សរុប​ចំនួន USD 480.199.00

អនុក្រឹត្យ​ស្តី​ពី​ការ​តំ​ឡើង​ការិយាល័យ​អាស៊ាន និង​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព​លោក​ (WTO)​ ទៅ​ជា​នា​យ​ក​ដ្ឋាន​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​នៃក្រសួង​ប្រៃស​ណីយ៍​​និង​ទូរគមនាគម៍ ២០០៥

អនុក្រឹត្យស្តី​ពី​ការតំឡើង​ការិយាល័យ​អាស៊ាន​ និង​អង្គការ​ពា​ណិជ្ជកម្ម​ពិភពលោក (WTO) ទៅ​ជា​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគម៍ ដែ​ល​មាន​ភារកិច្ច​រៀបចំ​លើកគម្រោង​សហប្រតិបត្តិ​ការ​ទ្វេភាគី ពហុភាគី​ជាមួយ​អន្តរជាតិ​ដែល​ពាក់​ព័ន្ធ​និង​វិស័យ​ប្រៃសណីយ៍​និង​ទូរគមនា​គមន៍​

អនុក្រឹត្យស្តីពីក្រមសីលធម៌សម្រាប់គណនេយ្យករជំនាញនិងសវនករប្រតិស្រុត ២០០៥


អនុក្រឹត្យ​នេះ​មាន​គោលបំណង​កំណត់​អំពីបទប្បញ្ញត្តិ​ស្តី​ពី​ក្រម​លីលធម៌​សម្រាប់​គណនេយ្យ​ករជំ​នាញ​និង​សវនករប្រតិស្រុត​និង​រាល់​ប្រភេទ​សមាជិក​ដទៃ​ទៀត​របស់​វិទ្យាស្ថាន​គណនេយ្យ​ករ​ជំនាញ​និង​សវន​ករ​កម្ពុជា​ហៅកាត់​ថា វ.គ.ស.ក ដែល​តទៅ​នេះ​ហៅថា គណនេយ្យ​ករ​ជំនាញ។ ក្រមសីលធម៌​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​

អនុក្រឹត្យ​ស្តី​ពី​ការ​កែសំរួល​ខ្លឹម​សារ​នៃ​អនុក្រឹត្យ​ស្តី​ពីការ​បង្កើត​អនុគណៈ​កម្មាធិការ​វិនិយោគ​ខេត្ត​ក្រុង ២០០៥

អនុក្រឹត្យ​ស្តី​ពី​ការ​កែសំរួល​ខ្លឹម​សារ​នៃ​អនុក្រឹត្យ​ស្តី​ពីការ​បង្កើត​អនុគណៈ​កម្មាធិការ​វិនិយោគ​ខេត្ត​ក្រុង ដោយ​លុបចេញ​នូវ​សមាសសភាព​តំណាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​គម្ពុជា​ឫ​គណៈកម្មា​ធិការ​វិនិយោគ​ខេត្ត​ រាជធានី ត្រូវ​ចាត់​តាំង​អនុ​ប្រធាន​អចិន្រ្តៃយ៍​និងជា​ប្រធាន​លេខាធិការ​ដ្ឋាន​ជំនួស​សមាស​ភាព​ដែល​បាន​លុប​ចេញខាងលើ​។

អនុក្រឹត្យ​ស្តី​ពី​ការដំឡើង​ការិយាល័យ​អាស៊ាន​និង​ការិយាល័យ​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​ទៅ​ជា​នា​យកដ្ឋាន​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​នៃ​ក្រសួង​បរិស្ថាន​ ២០០៥

អនុក្រឹត្យ​ស្តី​ពី​ការដំឡើង​ការិយាល័យ​អាស៊ាន​និង​ការិយាល័យ​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​ទៅ​ជា​នា​យកដ្ឋាន​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​នៃ​ក្រសួង​បរិស្ថាន​ដែល​មាន​ភារៈ​កិច្ច​ធ្វើការ​សម្រប​សម្រួល​រាល់​ទំនាក់​ទំនង​ការ​ងារ​ជាមួយ​ផ្នៃក​ជំនាញ​របស់​ក្រសួង​ស្ថាប័ន អង្គការ​នានា និងបណ្តា​ប្រទេស​ក្នុង​តំបន់​និង​លើសលកលោក​ដើម្បី​អភិវឌ្ឍន៍ការ​ងារ​

អនុក្រឹត្យស្តីពីការប្តូរឈ្នោះនាយកដ្ឋាននគរបាលសេដ្ឋកិច្ចមកជានាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ២០០៥

អនុក្រឹត្យ​ស្តីពី​ការប្តូរ​ឈ្នោះ​នាយកដ្ឋាន​នគរបាល​សេដ្ឋកិច្ច​មក​ជា​នាយកដ្ឋាន​នគរបាល​ប្រ​ឆាំង​បទល្មើស​សេដ្ឋកិច្ច​ចំណុះ​អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហា​ផ្ទៃ​។ ត្រូវ​បាន​ប្តូរ​ឈ្នោះ​នាយក​ដ្ឋាន​នគរបាល​សេដ្ឋកិច្ច​ចំណុះ​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិ​ធម៌​នៃ​អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហា​ផ្ទៃ​មក​ជា​នាយកដ្ឋាន​នគរបាល​

អនុក្រឹត្យស្តីពីការបង្កើតនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃទីស្តីការគណៈរដ្ឋមន្រ្តី ២០០៥

អនុក្រឹត្យ​ស្តីពី​ការបង្កើត​​នាយ​ក​ដ្ឋាន​​សវន​កម្ម​ផ្ទៃ​​ក្នុង​​នៃ​ទី​ស្តី​ការ​​គណៈ​រដ្ឋ​មន្រ្តី​ត្រូវ​បាន​បង្កើត​នាយក​ដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង ដែល​ចំណុះ​ផ្ទាល់​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី ហើយ​ទទួល​បន្ទុក​អនុវត្តភារកិច្ច​តាម​អនុក្រឹត្យ​លេខ ៤០ អនក្រ.បក​ ចុះ​ថ្ងៃទី ១៥ ខែ​ កុម្ភៈ ឆ្នាំ ២០០៥ ស្តី​ពី​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ នៃ​សវនកម្ម​ផ្ទៃ​ក្នុង​នៅ​តាម​បណ្តាល​ស្ថាប័ន​ក្រសួង​និង​សហគ្រាស​សាធារណៈ។

Thursday, June 16, 2011

អនុក្រឹត្យ​ស្តី​ពី​ការ​បង្កើត​នាយក​ដ្ឋាន​សវនកម្មផ្ទៃក្នុង​នៃក្រសួង​អប់រំ​យុវជន​និង​កីឡា ២០០៥

អនុក្រឹត្យ​ស្តី​ពី​ការ​បង្កើត​នាយក​ដ្ឋាន​សវនកម្មផ្ទៃក្នុង​នៃក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​ជា​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​ដែល​ចំណុះ​ផ្ទាល់​រដ្ឋមន្រ្តី​ក្រសួង​អប់រំ​យុវជន​និងកីឡា​ ហើយ​ទទួល​បន្ទុក​អនុវត្ត​ភារកិច្ច​តាម​អនុក្រឹត្យ​លេខ​៤០អនក្រ.បក ចុះថ្ងៃ​ទី ១៥ ខែ​កុម្ភៈ ឆ្នាំ ២០០៥ ស្តី​ពី​ការ​រៀបចំ​និងការ​ប្រព្រឹត្តទៅ​នៃ​សវនកម្ម​ផ្ទៃ​ក្នុង

អនុក្រឹត្យ​ស្តី​ពី​ការផ្ទេរ​ឥណទាន​ថវិកា ២០០៥

អនុក្រឹត្យ​ស្តី​ពី​ការផ្ទេរ​ឥណទាន​ថវិកាត្រូវ​បាន​អនុញ្ញាតអោយ​ផ្ទេរឥណទានថវិកា​សំរាប់​ការ​គ្រប់​គ្រង​ឆ្នាំ ២០០៤ ជូន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ ការ​ផ្ទេចេញចំណាយ​មិន​ទាន់​បែង​ចែក​ប្រាក់​ឧបត្ថម្ភ​សំរាប់​ដំណើរ​ការ​អង្គការ​សាធារណៈរដ្ឋបាល​ការ​ប្រាក់​លើ​ការ​ខ្ចី​បុលរយៈពេល​វែង​ មធ្យម និង​ខ្លីចំណាយ​ផ្សេងៗ ការទូទាត់​បំណុល។

អនុក្រឹត្យ​ស្តី​ពី​ការ​កែប្រែ​ប្រាក់​បំណាច់​មុខ​ងារ​របស់​មន្រ្តី​រាជ​ការ​ស៊ី​វិល​ ២០០៥

អនុក្រឹត្យ​ស្តី​ពី​ការ​កែប្រែ​ប្រាក់​បំណាច់​មុខ​ងារ​របស់​មន្រ្តី​រាជ​ការ​ស៊ី​វិល​ដើម្បី​បំពេញ​បន្ថែម​និង​កែប្រែ​ប្រាក់​បំណាច់​មុខងារ​ប្រចាំ​ខែ​របស់​មន្រ្តី​រាជការ​ស៊ីវិល​ស្របតាម​មាត្រា​២២នៃ​ព្រះរាជ​ក្រឹត្យ​លេខ នស/រកត/១២០១/៤៥០ចុះ​ថ្ងៃ​ទី ០១ ខែ​ធ្នូ ឆ្នាំ ២០០១ ស្តី​ពី​បៀវត្ស​មូលដ្ឋាន​និង​ប្រាក់​បន្ទាប់​បន្សំ នៃ​បៀវត្ស​របស់​មន្ត្រី​រាជការ​ស៊ី​វិល​ដោយ​ចាប់អនុ​វត្ត​ពី​ថ្ងៃ​ទី​០១ ខែ សីហា ឆ្នាំ ២០០៥ តទៅ។

អនុក្រឹត្យ​ស្តី​ពី​ការ​ប្តូរ​ឈ្នោះ​វិទ្យាស្ថាន​អាស៊ី​ប៉ា​ស៊ី​ភិចទៅជា​វិទ្យស្ថាន​ប៊ែល​ធី​អន្តរជាតិ​ ២០០៥

អនុក្រឹត្យ​ស្តី​ពី​ការ​ប្តូរ​ឈ្នោះ​វិទ្យាស្ថាន​អាស៊ី​ប៉ា​ស៊ី​ភិចទៅជា​វិទ្យស្ថាន​ប៊ែល​ធី​អន្តរជាតិ ត្រូវ​បាន​អនុញ្ញាត​អោយ​ប្តូរ​ឈ្នោះ​វិទ្យាស្ថាន​អាស៊ី​ប៉ាស៊ី​ភិច (ASIA PACIFIC INSTITUTE) ហៅកាត់​ភាសាខ្មែរ​ វអប ទៅជា​វិទ្យាស្ថាន​ប៉ែល​ធីអន្តរជាតិ (BELTEI INTERNATIONAL INSTITUTE) ដែល​មាន​ទី​តាំង​គោល​នៅ់អាគារលេខ ១៨៩

អនុក្រឹត្យស្តីពីការទទូលស្គាល់សាកលវិទ្យល័យស៊ីធី

អនុក្រឹត្យ​ស្តី​ពី​ការ​ទទូល​ស្គាល់​សាកលវិទ្យល័យ​ស៊ីធី ជា​គ្រឹះស្ថាន​ឧត្តមសិក្សា​ឯកជន​មួយ​ដែល​មានតួនាទី​ជា​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ និង​ស្រាវជ្រាវ​ វប្បធម៌​ វិទ្យា​សាស្រ្ត​បច្ចេកទេស និង​ស្ថិត​នៅក្រោម​ឪវាទ​របស់​ក្រសួវ​អប់រំ​យុវជន​និង​កីឡា។​ ហើយមាន​ការ​បណ្តុះបណ្តាល​ថ្នាក់​បរិញ្ញាប័ត្រ​រង សិក្សា​រយៈពេល​ ២ឆ្នាំ ត្រូវ​នឹង​ ៧០ក្រេឌីត ជា​មធ្យម ​ថ្នាក់​បរិញ្ញាប័ត្រ​

អនុក្រឹត្យស្តីពីការអនុវត្ថប្រាក់លាភការបន្ថែមដោយផ្អែកលើលទ្ធផលការងារ

អនុក្រឹត្យ​ស្តី​ពី​ការ​អនុវត្ថ​ប្រាក់​លាភការ​បន្ថែម​ដោយ​ផ្អែក​លើ​លទ្ធផលការងារមាន​គោល​បំណង​ធ្វើ​ការ​ណែនាំ​ឪ្យ​អនុវត្ត​ប្រាក់​លាភ​ការ​បន្ថែម​ដោយ​ផ្អែក​លើលទ្ធផល​ការ​ងារ​សំរាប់​មន្ត្រី​រាជការ​ស៊ី​វិល ដែល​កំពុង​បំពេញ​ការ​ងារ​នៅ​តាម​គំរោង​ផ្សេងៗ​របស់​ក្រ​សួង​ស្ថាប័ន​ដែល​ធ្វើ​ហិរញ្ញប្បទាន​ដោយ​ដៃ​គូ​អភិ​វឌ្ឈន៍​នានា​របស់​រាជ​រដ្ឋាភិបាល​ដើម្បី​ឪ្យ​មាន​ភាព​រលួន​

អនុក្រឹត្យស្តីពីការទទួលស្គាល់ការកែប្រែរចនាសម្ព័ន្ធនៃវិទ្យាស្ថានឯកទេសនៃកម្ពុជាទៅជាសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ២០០៤

អនុក្រឹត្យ​ស្តី​ពី​ការទទួល​ស្គាល់​ការ​កែប្រែ​រចនា​សម្ព័ន្ធ​នៃ​វិទ្យាស្ថាន​ឯកទេស​នៃ​​កម្ពុជា​ទៅ​ជា​សាកលវិទ្យាល័យ​ឯកទេស​នៃកម្ពុជាដែល​ធ្វើការ​បណ្តុះបណ្តាល​​ថ្នាក់​បរិញ្ញាប័ត្រ​រង​សិក្សារយៈពេលយ៉ាង​តិច​ ២ ឆ្នាំ ថ្នាក់​បរិញ្ញប័ត្រ​សិក្សារយៈពេល​យ៉ាងតិច​ ៤ ឆ្នាំ ថ្នាក់​ម៉ាស្ទ័រ​សិក្សារយៈពេល​ ២ ឆ្នាំ​។ សាកលវិទ្យាល័យ​ឯកទេស​នៃកម្ពុជា​

អនុក្រឹត្យស្តីពីការបង្កើតអនុគណៈកម្មាធីការផែនការអភិវឌ្ឈន៍អាងទន្លេមេគង្គ ២០០៤

អនុក្រឹត្យស្តី​ពី​ការបង្កើត​អនុគណៈកម្មាធីការ​ផែនការ​អភិវឌ្ឈន៍​អាង​ទន្លេ​មេគង្គដែល​ស្ថិត​នៅក្រោម​ការ​គ្រប់​គ្រង​ផ្ទាល់​របស់​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​សំរាប់​ការក​សាង​និង​ការ​អនុវត្តកម្មវិធី​ផែនការ​អភិវឌ្ឈន៍​អាង​ទន្លេ​មេគង្គ​ដែល​មាន​ប្រធាន​មួយរូប​ អនុប្រធាន​ ២រូប និងសមាជិក ១១រូប ហើយ​មាន​ភារកិច្ច​ពិនិត្យ​ឡើងវិញ និង​អនុម័ត​លើផែនការ​ការងារ របាយការណ៍​នៃ​ដំណើរវិវឌ្ឈន៍​

សេចក្តីប្រកាសពត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ២៤ ធ្នូ ២០១០

ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១០ វេលាម៉ោង​៨ និង ៣០នាទី​ព្រឹក នៅទីស្តីការគណៈរដ្ឋ​មន្រ្តី​មាន​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្រ្តី​ក្រោម​អធិបតេយភាព​ដ៏ខ្ពាង់​ខ្ពស់​បំ​ផុត​របស់​​​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជាក្នុង​អាណត្តិ​ទី ៤ ដើម្បី​ឆ្លង សេចក្តី​ព្រាង​អនុក្រឹត្យ​ចំនួន​៣ របស់​អង្គភាព​ប្រឆាំងអំ​ពើពុករលួយ​

Sunday, June 5, 2011

គោលការណ៍ណែនាំស្តីពីការចុះបញ្ជីដីសម្បទានសេដ្ឋកិច្ច

ការ​ចុះ​បញ្ជីដីសម្បទាន​ ដែល​មិនទាន់​បាន​ចុះកិច្ចសន្យា​ អ្នក​វិនិយោគ ឫក្រុមហ៊ុន ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​វិនិយោគ​លើដី ដោយ​ត្រូវ​ភ្ជាប់​ជាមួយ​នូវ​ប្លង់​បង្ហាញ​ទីតាំង​ដី (ផែនទី) ការសិក្សាវាយតម្លៃហេតុ​ផលប៉ះពាល់​បរិស្ថាន និង សង្គម (ESIA)។  បើទីតាំង​ដីវិនិយោគ មាន​ភាព​ស្មុគ្រ​ស្មាញត្រូវ បិទផ្សាយ​ជា​សាធារណៈនូវ​ប្លង់​បង្ហាញ​ទីតាំង​ដីសម្បទាន ដែល​ជាកម្មវត្ថុ​សំណើវិនិយោគ នៅឃុំ​ ស្រុក ខេត្ត រយៈពេល​ ៣០ថ្ងៃ។

ការចុះបញ្ជីដីដែលតុលាការបដិសេធវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ

ករណីតុលាការសំរេច​បដិសេធ​សិទ្ធិ​របស់​បុគ្គល​ដែល​ចារឹត​ក្នុងឯកសារ​តែ​អត្តសញ្ញាណ​ក្បាលដី​មិន​ធ្លាប់​ប្តូរ​​ករណីនេះកើត​ឡើង​ច្រើន​ដោយ​អ្នក​មាន​ឈ្នោះ​ក្នុងប័ណ្ណ មិន​ព្រម​ប្រគល់​ប័ណ្ណ​ដើម្បី​ឪ្យតុលាការ​នៅ​ពេល​ខ្លួន​ចាញ់​ក្តី ធ្វើ​ឪ្យរដ្ឋបាល​សុរិយោដី​ដែល​មាន​សមត្ថកិច្ច​ផ្ទេរ ឫ​កាត់​ឈ្នោះ​ពីម្ចាស់​ដើម​ទៅ​អ្នក​ឈ្នះក្តី​ពុំ​អាច​ធ្វើបាន។ ដើម្បី​ដោះស្រាយ​ករណីនេះ​រដ្ឋបាលសុរិយោដី​ត្រូវ​អនុវត្តនីតិវិធី​ចេញ​ប័ណ្ណ​

ការចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុចំពោះក្បាលដីស្ថិតក្នុងតបន់វិនិច្ឆ័យលក្ខណៈជាប្រព័ន្ធ

កន្លង​មក​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ បាន​កត់​សំគាល់​ឃើញថា មាន​តំបន់​វិនិច្ឆ័យសំរាប់​ការចុះបញ្ជី​ដីមាន​លក្ខណៈជា​ប្រព័ន្ធ​មួយចំនួន​ត្រូវ​បាន​បញ្ចប់​ដំណើរការ​នីតិវិធី​រួចរាល់ហើយ​ ប៉ុន្តែ​មន្ទីរៀបចំ​ដែន​ដី​នគរូបនីយកម្ម​ សំនង់​និង​​សុរិយោដី​​មិន​​ទាន់​​បាន​​ផ្តល់​​វិញ្ញា​បន​បត្រ​​សំគាល់​​ម្ចាស់​​អចល​ន​វត្ថុ​​ជូន​ចាស់ក្បាល​ដី​​មួយ​​ចំ​នួន​​ដោយ​មូល​​ហេតុ​ ទិន្ន័យ​

កិច្ចប្រជុំគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ

សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​លទ្ធផលកិច្ច​ប្រជុំ​គណៈកម្មាធិការ​សម្បទាន​ដីសង្គម​កិច្ច​ថ្នាក់​ជាតិ នាថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១០ នាទី​ស្តី​ការ​បណ្តុះ​អាសន្ន​ក្រសួង​រៀបចំដែន​ដី​ នគរូបនីយកម្ម និងសំណង់​មាន​បើក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​សម្បទាន​ដីសង្គម​កិច្ច​ថ្នាក់​ជាតិ​ដើម្បី​ពិនិត្យ​មើល​អំពីវឌ្ឈភាពនៃ​ការចុះធ្វើអត្តសញ្ញាណ​កម្មដីលំអិត​សម្រាប់​រៀបរាប់​ចំសម្បទាន​ដីសង្គមកិច្ច​

ការប្រើប្រាស់ ​បច្ចេកវិទ្យាក្នុងលំហ​សំរាប់ការគ្រប់គ្រង​គ្រោះមហន្តរាយ

ឯកឧត្តម អ៊ឹម ឈុនលឹម ទេស​រដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​ក្នុងឪកាស​បើក​អង្គសិក្ខាសាលា​ស្តី​ពីការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​លំហ​សំរាប់​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយដែល​ចូលរួម​សហការ​ជាមួយ​មជ្ឈមណ្ឌល​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​អា​ស៊ី (ADRC) នៃប្រទេស​ជប៉ុន និង​វិទ្យា​ស្ថាន​បច្ចេកវិទ្យា​អាស៊ី (AIT) នៅក្នុង​គម្រោង​កិច្ច​សហការ​របស់​អាស៊ាន​

ការចុះបញ្ជីអំពីការរឹបអូសដី-ផ្ទះ​ តាម​​អំ​ណាច​​ដី​​កា​​​សំ​​រេច​ចាប់​ផ្តើម​អនុ​វត្ត​របស់​តុ​លា​​ការ​


ការ​ណែនាំ​ស្តី​ពីការ​ចុះបញ្ជី​អំពីការរឹបអូល​ដី ផ្ទះ​តាម​អំណាច​ដី​ការសំរេច​ចាប់​ផ្តើម​អនុវត្ត​របស់​តុលាការ។ ករណី​ការចុះ​បញ្ជី​អំ​ពី​ការរឹបអូស​អចលនវត្ថុ​ដែល​ក្រមនីតិវិធី​រដ្ឋប្បវេណី​បាន​តម្រូវ​ បច្ចុប្បន្ន​ក្រុមការងារ​អន្តរក្រសួង​ រវាង​ក្រសួងយុត្តិធម៌​ និង​ក្រសួង​រៀបចំ​ដែន​ដី​ នគរួបនីយកម្ម និង​សំណង់​​ កំពុង​ពិភាក្សាដើម្បី​កំណត់​ទំរង់​បែបបទ​ និង​រូប​មន្ត​ក្នុង​ការ​ធ្វើ​លេខាចារឹត ប៉ុន្តែ​ពុំទាន់​

ការ​ចុះបញ្ជី​ដី​រដ្ឋ​​ដែល​​ជា​កម្ម​វត្ថុ​​នៃ​សម្បទាន​​ដី​សេដ្ឋ​កិច្ច​ រឺ ជួល​​រយៈ​ពេល​​វែង

ការណែនាំ​ស្តី​ពីការចុះបញ្ជី​ដីរដ្ឋ​ដែល​ជា​កម្មវត្ថុ​នៃ​សម្បទានដីសេដ្ឋកិច្ច​ ឫជួលរយៈពេល​វែង​ និងការចុះ​បញ្ជី​សិទ្ធិ​លើ​សម្បទានដី​សេដ្ឋកិច្ច ឫសិទ្ធិ​លើការ​ជួល​រយៈពេល​វែង។ ដើម្បី​ចុះបញ្ជី​សិទ្ធិ​សម្បទាន​ដីសេដ្ឋកិច្ច​ ឫសិទ្ធិ​ជួលរយៈពេល​វែង ជូន​ម្ចាស់​សិទ្ធិ​តាម​ការស្នើរសុំបាន លុះត្រា​តែ​ដីរដ្ឋ​ដែល​ជា​កម្មវត្ថុ​នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​ ឫជួល​រយៈពេលវែង​នេះ​ ត្រូវ​បាន​ចុះបញ្ជី​ជាដី​ឯកជន​របស់​រដ្ឋជាមុន​សិន។

ការចុះបញ្ជីដីសម្បទាន

ការ​ចុះ​បញ្ជី​ដីសម្បទាន​សេដ្ឋកិច្ច​ត្រូវ​ធ្វើ​ឪ្យបាន​សម្រេច​ក្នុងរយៈពេល ៣ ខែ ចាប់​បីថ្ងៃ​ទទួល​សំណើ។ ដូច្នេះ​មន្ទី​រៀបចំដែនដី​ នគរួបនីយកម្ម សំណង់​ និងសុរិយោដីខេត្ត​ ក្រុង ដែល​មាន​ការ​វិនិយោគ​តាម​រយៈសម្បទាន​ដីសេដ្ឋកិច្ចត្រូវ​ជូនដំណឹង​ទៅក្រុម​ហ៊ុន​ម្ចាស់​សំណើឪ្យ​បោះ​បង្គោល​រឹងមាំ​តាម​ព្រំដី ហើយ​សំណើ​សុំ​មន្ត្រី​បច្ចេក​ទេស​ចុះវាស់​វែង និង​កសាង​ប្លង់​ដីសម្បទាន​ បន្ទាប់​ពីបានបោះបង្គោលព្រំដីរួច។

Saturday, June 4, 2011

ការ​ធ្វើ​ផែន​ការ​ធនធាន​មនុស្ស​របស់​ Mfone

ការធ្វើផែនការ​ធន​ធាន​មនុស្ស​របស់​ក្រុមហ៊ុន Mfone  ជំហានដំបូង​យើងត្រូវ​កំណត់​នូវ​គោល​ដៅរបស់​អង្គភាព​ដោយ​វិភាគ​បរិយាកាស​ខាង​ក្រៅ សំរាប់​រាល់​ការ​ផ្លាស់​ប្តូរ​ដែល​មាន​ឥទ្ធិពល​ដល់​ការ​ផ្គត់​ផ្គង់​ពលកម្ម និង​វិភាគ​សន្និធិខាង​ក្នុង​នៃ​ជំនាញ​និង​សក្តានុពល​ព្រមទាំង​ប្រៀបធៀប​នូវ​តំរូវការ​ទាំងនេះ។ បន្ទាប់​មកយើង​ត្រូវ​ធ្វើ​ការ​ព្យាករណ៍ទៅ​លើតំរូវការ​មនុស្ស​សំរាប់​អង្គភាព​មួយ

Friday, June 3, 2011

ការចុះបញ្ជីដីសហគម៍ជនជាតិ​ដើម​ភាគតិច

កាលពី​ថ្ងៃទី ១៧ ខែ​ មិនា ឆ្នាំ ២០១០ វេលាម៉ោង ៩:០០ នាបរិវេណដីសហគមន៍​ជនជាតិ​ដើមភាព​តិច​ទំពួង ដែល​ស្ថិត​នៅក្នុង​ភូមិ​ល្អឹនក្រែន ឃុំ​អូរ​ជុំ ស្រុក​អូ​ជុំ ខេត្ត​រតនគិរី ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរួបនីយកម្ម និងសំណង់ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​គោលនយោបាយ​ដីធ្លី បាន​ដឹក​នាំ គណៈ​ប្រតិភូ​មួយ​ក្រុម​របស់ក្រសួង​ចុះសាកសួរ​សុខទុក​បង់​ប្អូន​ជន​ជាតិ​ភាគតិច​

Monday, May 30, 2011

ច្បាប់ស្តីពីលក្ខន្តិកៈសមាជិកព្រឹទ្ធសភា ២០០៨


ច្បាប់នេះមាន​គោល​បំណង​ដៅកំណត់​នូវ​អភ័យឯកសិទ្ធ​សភា​ ឋានៈបុព្វសិទ្ធិ​វិ​​សមិតភាពនិង​ល័ក្ខខ័ណ្ឌចាំបាច់​នានា​ដើម្បី​ធានា​ជូល​ដល់​សមាជិក​ព្រឹទ្ធ​ស​ភា​​​ក្នុង​​ការ​បំពេញ​ភារកិច្ច​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ច្បាប់​ និង​លិខិតបទដ្ឋាន​នៃ​ព្រះ​​​​រា​ជា​ណាចក្រកម្ពុជា។សមាជកព្រឹទ្ធិសភា​ក្នុង​ព្រឹទ្ធសភា​គឺ​

ច្បាប់ស្តីពីអន្តោប្រវេសន៍ ១៩៩៤


ច្បាប់​នេះ​មាន​គោល​ដៅ​គ្រប់​គ្រង​ជន​បរទេស​គ្រប់​រូប ដែល​មកស្នាក់​នៅ​លើទឹកដីនៃព្រះ​រាជា​ណាចក្រ​កម្ពុជា​។ ត្រូវ​ចាត់​ទុកជា​ជនបរទេស​ជនណា​ដែល​គ្មាន​សញ្ជាតិ​ជា​ខ្មែរ ដោយគ្មាកន​ការ​រើសអើង​ទោះបីជន​នោះ​មាន​សញ្ជាតិ​ ជំនឿ រឺ​មាន​ដើមកំណើត​ណាមួយ​ក៏ដោយ។ ជនបរទេស​ចែកជាបី ១.ជនបរទេស​មិនមែន​អន្តោប្រវេស្ត ២.ជនបរទេស​

ច្បាប់ស្តីពីព្រៃឈើ ២០០២


ច្បាប់​នេះ​កំណត់​ក្របខ័ណ្ឌនៃការ​គ្រប់​គ្រង​ ការ​ប្រមូល​ផល ការ​ប្រើ​ប្រាស់​ ការ​អភិវឌ្ឈន៍​និងការ​អភិរក្សព្រៃឈើ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយ​និង​មាន​គោល​បំណង​ក្នុងការធានា​នូវ​ការគ្រប់​គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តភាព​ដើម្បី​ប្រយោជន៍​សង្គម សេដ្ឋកិច្ច និង​បរិស្ថាន រួមទាំង​ការអភិរក្ស​ជីវៈចម្រុះ និងមរតក​វប្បធម៌។

ច្បាប់ស្តីពីអស្សាមិករណ៍ ២០០៩


ច្បាប់​នេះមាន​គោល​ដៅកំណត់​ពីអស្សាមិករណ៍​នៅក្នុង​ព្រះ​រា​ជា​ណាច​ក្រ​កម្ពុជា ក្នុងការ​ធានាការ​ដកសទ្ធិ​ស្របច្បាប់​លើកម្មសិទ្ធិ​ឯកជន​ដោយ​សម​រម្យ​ និង យុត្តិធម៌ ធានាការទូទាត់​សំណង​ជាមុន​ដោយ​សមរម្យ និង​យុត្តិធម៌ បម្រើ​​ផលប្រយោជន៍សាធារណៈ និង​ផលប្រយោជន៍ជាតិ ធ្វើការ​អភិ​វឌ្ឈន៍​ហេដ្ឋា​រចនា​សម្ព័ន្តរូបវន្តសាធារណៈដោយ​កំណត់​ពីគោលការណ៍យន្តការ​

ច្បាប់ស្តីពី​ ការរៀបចំទឹកដី​ នគរូបនីយកម្ម​ និងសំណង់​ ១៩៩៤


ច្បាប់ស្តីពីការរៀបចំ​ទឹកដី នគរូបនីយកម្ម​និងសំណង់​ មាន​កម្មវត្ថុ​ជុំរុញ​អោយមាន​ការ​រៀបចំកែលំអទីក្រុង​និង​តំបន់​ជនបទ​នៃព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ ក្នុង​គោល​បំណង​ធានា​កិច្ចអភិវឌ្ឈន៍សុខដុមនៃព្រះរាជាណាចក្រ​កម្ពុជាក្នុងស្មារតី​ គោរព​ប្រយោជន៍រួម​និង​ប្រយោជន៍បុគ្គលផង គោរព​សិទ្ធិ​ឯកជន​ផង គោរពបទបញ្ជាច្បាប់​ផង​ និង​ត្រួត​ពិនិត្យ​ការសាងសង់​ផង

ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ១៩៩៣


អ្នកវិនិយោគទាំង​អស់​ត្រូវ​នៅក្រោម​ច្បាប់​នេះ ហើយ​អាច​ជា​រូបវន្ត​បុគ្គ ឬ ជា​នីតិបុគ្គល អ្នកវិនិយោគ​ត្រូវ​បាន​ទទួលស្គាល់​និង​ចាត់ទុកដោយ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ គ្មានការ​រើសអើង​ពីសញ្ជាតិ​ ឬពូជសាសន៍ទេ លើកលែង​តែចំពោះ​កម្មសិទ្ធិ​ដីធ្លី​ ដូចដែល​មាន​ចែង​ក្នុង​បទបញ្ញត្តិ​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា អ្នកវិនិយោគ​

ច្បាប់ស្តីពីរបបសារពត៌មាន ១៩៩៤


ច្បាប់​នេះកំណត់​របបសាពត៌មាន​និង​ធានា​រ៉ាប់​រង​សេរី​ភាពសារពត៌មាន និង​សេរីភាពខាង​បោះពុម្ភផ្សាយឪ្យ​បាន​សមស្រប​តាម​មាត្រា ៣១ និងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រកម្ពុជា។ សារពត៌មាន​មាន​សិទ្ធិ​រក្សា​ការ​សម្ងាត់​ស្តី​ពី​ប្រភព​ពត៌មានរបស់​ខ្លួន

ច្បាប់ស្តីពីលក្ខន្តិកៈ​ មេធាវី ១៩៩៤


វិជ្ជាជីវៈមេធាវី ជាវិជ្ជាជីវៈឯករាជ្យ និង​សេរីដែល​ចូល​រួម​បំរើវិស័យ​យុត្តិធម៌ដែល​ប្រព្រឹត្តិទៅបាន​តែក្នុងក្របខ័ណ្ឌ​នៃ​គណៈមេធាវី មេធាវី​អាចតំណាង​កូនក្តី​តាម​ការយល់​ព្រម​ពីកូនក្តី ឬជួយ​ការពារ​កូន​ក្តី​នៅគ្រប់​សាលា​ជម្រៈក្តី និងគ្រប់​ដំណាក់​កាល​នៃ​នីតិវិធី​លើកលែងតែ​មាន​បទបញ្ញត្តិ​ច្បាប់​ចែង​

ច្បាប់ស្តីពីប្រាក់ប្រដាប់ក្តី ១៩៩៣

ត្រូវ​បង្កើត​អោយ​មាន​ប្រាក់​ប្រដាប់​ដ្តី​ក្នុង​កិច្ចការតុលាការ​ ដើម្បី​ផលប្រយោជន៍​នៃថវិការដ្ឋ ប្រាក់​ប្រដាប់ក្តី​នេះ​ ត្រូវចៅក្រម​កំណត់​នៅខាងក្រោម​បង្អស់​នៃសាលក្រម ឬ​សាលដីការដោយ​អនុលោម​តាម​បទបញ្ជតិ​នៃច្បាប់​នេះ​។ ប្រាក់​ប្រដាប់​ក្តី គឺ​ជាពន្ធ​សរុប និង​ប្រាក់​ចំណាយ​ផ្សេងៗ ដែល​ត្រូវ​បង់​ក្នុងរឿង​ក្តី​នីមួយៗដែល​បាន​ចុះ​បញ្ជី​នៅសាលាជំរៈក្តី​។

ច្បាប់ស្តីពីប្រពន័្ធហិរញ្ញវត្ថុ ១៩៩៣



ច្បាប់​ហិរញ្ញវត្ថុ​គ្រោង​ និង​អនុញ្ញាតសំរាប់​ឆ្នាំ​នីមួយៗ​នូវ​សំណុំ​នៃ​ធនធាន​ និងបន្ទុក​ទាំង​អស់​របស់​រដ្ឋក្នុង​ក្របខ័ណ្ឌ​តំរង់​ទិស និង​គោល​ដៅ​របស់​ជាតិ​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​សង្គម​ហើយ​និងគិតគូរដល់​ការថែរក្សា​តុល្យភាព​ហិរញ្ញវត្ថុ និង​រូបិយវត្ថុ​ជាសារវ័ន្ត។ លក្ខៈច្បាប់​ហិរញ្ញវត្ថុរួម​មាន​ ១. ច្បាប់​ហិរញ្ញវត្ថុ ប្រចាំ​ឆ្នាំ និង​ច្បាប់​កែសំរួល​នានា ២. ច្បាប់​ទូទាត់​នៃ​ថវិការ។

ច្បាប់​ស្តី​ ពីការ​ទប់​ស្កាត់​អំពើអិង្សាក្នុង​គ្រួសារ​និង​កិច្ចការ​ពារ​ជន​រងគ្រោះ ២០០៦


ច្បាប់​នេះមាន​គោលបំណង​ទប់​ស្កាត់​អំពើហិង្សាក្នុង​គ្រួសារ ការ​ពារ​ជនរង​គ្រោះ និង​ពង្រឹង​វប្បធម៌​អហិង្សា និង​ភាព​សុខដុមរមនាក្នុង​គ្រួសារ ក្នុង​សង្គម នៅព្រះរាជាណាចក្រកម្ពុជា។ ច្បាប់​នេះ​មាន​ទិសដៅ​បង្កើន​យន្តការ​នីត្យានុកូល ដើម្បី​ទប់​ស្កាត់​អំពើហិង្សា​ក្នុងគ្រួសារ ការពារជនរងគ្រោះ ស្របតាម​មាត្រា​ ៤៥ នៃរដ្ឋ​ធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា​

ច្បាប់​ស្តី​ពី​ កាតព្វកិច្ច​យោ​ធា ២០០៦


ច្បាប់​នេះ​មាន​គោលដៅ​កំណត់​បែប​បទ​ការអនុវត្តន៍កាតព្វកិច្ច រួម​ចំណែក​កសាង​ប្រទេសជាតិ​ និង​ការពារមាតុ​ភូមិ។ ការតព្វកិច្ច​យោធា​ ជាករណីកិច្ច​ចាំបាច់​និងជាកិត្តិ​យស​ដ៏​ឧត្តុង​ឧត្តម្ភ​របស់​ប្រ​ជា​ពលរដ្ឋនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។ កាតព្វកិច្ចយោធា​ជា​មូលដ្ឋាន​គ្រឹះនៃ​ប្រភព​កសាង​កម្លាំង​សម្រាប់​វិស័យ​ការពារ​ជាតិ​និង​ការអភិវឌ្ឈន៍​កាយ​សម្បទា

ច្បាប់​ភូមិបាល ២០០១


ច្បាប់​នេះ​មាន​គោល​ដៅកំណត់​អំពី​របបកម្មសិទ្ធិ​លើអចលនវត្ថុ​ទាំង​ឡាយ​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ក្នុង​គោល​បំណង​ធានា​ការពារ​សិទ្ធិ​នៃ​កម្មសិទ្ធិ​និង​សិទ្ធិ​ផ្សេង​ៗទៀតលើអចលនវត្ថុ​ស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ នៃ​ព្រះរាជាណាចក្រកម្ពុជា។ ចាត់​ទុក​ជា​អចលនវត្ថុ​តាម​ន័យ​នៃច្បាប់​នេះ​មាន​អចលន​វត្ថុពី​កំណើត​

ច្បាប់​ស្តី​ ពីការងារ ១៩៩៧


ច្បាប់​នេះគ្រប់​គ្រង​រាល់​ទំនាក់​ទំនង​ដែល​កើត​ចេញ​ពីកិច្ច​សន្យា​ការងារ រវាង​និយោជក​និង​កម្មករ​និយោជិត ដើម្បី​យកមកអនុវត្តលើ​ទឹក​ដី​ នៃ​ព្រះរាជា​ណាចក្រកម្ពុជា ទោះ​បីកិច្ច​សន្យា​នេះ​ធ្វើឡើង​នៅទីណា​ក៏ដោយ​ ទោះ​បី​ភាគី​ទាំង​នោះ​មាន​សញ្ជាតិ​ជា​អ្វី​ ហើយ​ស្នាក់​នៅ​ទីណា​ក៏ដោយ។ ច្បាប់​នេះ​អនុវត្ត​ចំពោះ​សហគ្រាស​ឫ​គ្រឹះស្ថាន ឧស្សាហកម្ម រ៉ែ ពាណិជ្ជកម្ម

ច្បាប់​ស្តី​ពី​ ការ​ប្រឆាំង​អំពើពុករលួយ ២០១០


ច្បាប់​នេះ​មានគោល​បំណង​លើ​ក​កម្ពស់​ប្រសិទ្ធិ​ភាព​សេវា​គ្រប់​បែប​យ៉ាង​ ពង្រឹង​អភិបាល​កិច្ច និង​នីតិរដ្ឋ​នៅក្នុង​ការដឹក​នាំ​នឹង​ការគ្រប់​គ្រង​រដ្ឋ​ ព្រម​ទាំង​រក្សា​ភាព​ស្អាកស្អំ​និង​យុត្តិ​ធម៌ដែល​ជាមូល​ដ្ឋាន​ចាំបាច់​ក្នុង​ការ​អភិវឌ្ឈសង្គម​ជាតិ​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ។ ច្បាប់​នេះមាន​គោល​ដៅ​ប្រយុទ្ធប្រឆាំង​នឹង​អំ​ពើ​ពុករលួយ​ តាម​រយៈ​ការចាត់​វិធានការ​អប់រំ បង្ការ​ទប់​ស្កាត់​

ច្បាប់​ស្តី​ពី​ វិសោធនកម្ម​ច្បាប់​ស្តី​ពី​របបសោធននិវត្តន៍​និង​សោធនបាត់​បង់​សមត្ថ​ភាព​ ការងារ​ចំពោះ​យោធិន​នៃ​កង​យោធពល​ខេមរភូមិន្ទ ២០០៦


របប​សោធននិវត្តន៍​ និង​សោធន​បាត់​បង់​សមត្ថភាព​ការ​ងារ​ចំពោះ​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ ដែលយោ​ធិន​អាជីព​ទាំង​ពីរ​ភេទ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ ត្រូវ​ដាក់​ឪ្យ​ចូល​និវត្តន៍​អាស្រ័យ​តាម​លក្ខខណ្ឌ​ដូច​ជា នាយ​ទាហាន​ចាប់​ពី​ថ្នាក់​វរសេនីយ៍ឯក និង​វរនារីឯក​ឡើង​ទៅ​ នៅ​ពេល​ដល់​អាយុ ៦០ឆ្នាំ នាយ​ទាហាន​ថ្នាក់​វរសេនីយ៍ទោ និង​វរនារីទោ នៅពេល​ដល់​អាយុ ៥៨ឆ្នាំ

ក្រម​នីតិវិធីរដ្ឋប្បវេណី ២០០៦


នីតិវិធី​ដែល​ទាក់​ទង​នៅនឹងបណ្តឹង​រដ្ឋប្បវេណី ត្រូវ​ធ្វើ​តាម​បញ្ញត្តិ​នៃ​ក្រម​នេះ​ លើក​លែង​តែ​ក្នុង​ករណី​ដែល​ច្បាប់​ផ្សេង​បានកំណត់​ពិសេស។ បណ្តឹង​រដ្ឋប្បវេណី​មាន​គោល​បំណង​ឪ្យតុលាការ​ដោះស្រាយ​វិវាទ​រដ្ឋប្ប​វេណី​ដោយ​ផ្អែក​លើច្បាប់​ ដើម្បី​ការពារ​សិទ្ធិ​របស់​បុគ្គល​ឯកជន។ ជនគ្រប់​រូប​ត្រូវ​បាន​ធានា​នូវ​សិទ្ធិ​ពឹង​ពាក់​តុលាការចំពោះ​វិវាទ​រដ្ឋប្បវេណី។

ក្រម​ព្រហ្មទណ្ឌ ២០០៩


ច្បាប់​ព្រហ្មទណ្ឌ​កំណត់​បទល្មើស ចង្អុល​បង្ហាញ​បុគ្គល​ដែល​អាច​ត្រូវ​បាន​ប្រកាស​ថា ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​បទល្មើស​ និងកំណត់​ទោស​ ព្រមទាំង​បែប​បទ​នៃការ​អនុវត្តទោសនេះ។ មាន​តែ​អំពើ​ដែល​បង្កើត​ជា​បទល្មើស នៅពេល​ដែល​អំពើនោះ​មាន​ចែង​ក្នុង​បទប្បញ្ញត្តិ​ព្រហ្មទណ្ឌ​ជាធរមាន​ប៉ុណ្ណោះ ទើប​ត្រូវ​ផ្តន្ទាទោស​ព្រហ្មទណ្ឌ​បាន។ មាន​តែទោស​ដែល​មាន​ចែង​ក្នុង​