Friday, June 17, 2011

អនុក្រឹត្យស្តីពីការបង្កើតនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃទីស្តីការគណៈរដ្ឋមន្រ្តី ២០០៥

អនុក្រឹត្យ​ស្តីពី​ការបង្កើត​​នាយ​ក​ដ្ឋាន​​សវន​កម្ម​ផ្ទៃ​​ក្នុង​​នៃ​ទី​ស្តី​ការ​​គណៈ​រដ្ឋ​មន្រ្តី​ត្រូវ​បាន​បង្កើត​នាយក​ដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង ដែល​ចំណុះ​ផ្ទាល់​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី ហើយ​ទទួល​បន្ទុក​អនុវត្តភារកិច្ច​តាម​អនុក្រឹត្យ​លេខ ៤០ អនក្រ.បក​ ចុះ​ថ្ងៃទី ១៥ ខែ​ កុម្ភៈ ឆ្នាំ ២០០៥ ស្តី​ពី​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ នៃ​សវនកម្ម​ផ្ទៃ​ក្នុង​នៅ​តាម​បណ្តាល​ស្ថាប័ន​ក្រសួង​និង​សហគ្រាស​សាធារណៈ។
នាយកដ្ឋាន​សវនកម្មផ្ទៃ​ក្នុង​ដឹកនាំ​ដោយ​ប្រធាន​មួយ​រូប និង​អនុប្រធាន​មួយ​ចំនួន​ជា​ជំនួយ​ការ​តាម​ការ​ចាំបាច់​និង​រចនាសម្ព័ន​ហើយ​និង​ការ​រៀបចំ ការ​ប្រព្រឹត្ត​ទៅរបស់​ការិយាល័យ​ចំណុះ​នាយក​ដ្ឋាន​សវនកម្មផ្ទៃក្នុងត្រូវ​កំនត់​ដោយ​ប្រកាស​របស់​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី។

0 comments:

Post a Comment