Sunday, June 5, 2011

ការចុះបញ្ជីអំពីការរឹបអូសដី-ផ្ទះ​ តាម​​អំ​ណាច​​ដី​​កា​​​សំ​​រេច​ចាប់​ផ្តើម​អនុ​វត្ត​របស់​តុ​លា​​ការ​


ការ​ណែនាំ​ស្តី​ពីការ​ចុះបញ្ជី​អំពីការរឹបអូល​ដី ផ្ទះ​តាម​អំណាច​ដី​ការសំរេច​ចាប់​ផ្តើម​អនុវត្ត​របស់​តុលាការ។ ករណី​ការចុះ​បញ្ជី​អំ​ពី​ការរឹបអូស​អចលនវត្ថុ​ដែល​ក្រមនីតិវិធី​រដ្ឋប្បវេណី​បាន​តម្រូវ​ បច្ចុប្បន្ន​ក្រុមការងារ​អន្តរក្រសួង​ រវាង​ក្រសួងយុត្តិធម៌​ និង​ក្រសួង​រៀបចំ​ដែន​ដី​ នគរួបនីយកម្ម និង​សំណង់​​ កំពុង​ពិភាក្សាដើម្បី​កំណត់​ទំរង់​បែបបទ​ និង​រូប​មន្ត​ក្នុង​ការ​ធ្វើ​លេខាចារឹត ប៉ុន្តែ​ពុំទាន់​
បាន​សម្រេច​ជា​លទ្ធផល​
នៅឡើយ។ ចំពោះ​មុខ ដោយ​មាន​ភាព​ចាំបាច់​ហើយ​ដើម្បី​កុំ​អោយ​រាំង​ស្ទះ​ដល់​នីតិ​វិធី​របស់​តុលាការ ក្រសួង​សូម​ធ្វើការ​ណែនាំ​អោយ​មន្ទីរៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រាជធានី ខេត្ត អនុវត្ត​តាម​រូប​មន្ត​នេះ។

0 comments:

Post a Comment