Sunday, June 5, 2011

ការ​ចុះបញ្ជី​ដី​រដ្ឋ​​ដែល​​ជា​កម្ម​វត្ថុ​​នៃ​សម្បទាន​​ដី​សេដ្ឋ​កិច្ច​ រឺ ជួល​​រយៈ​ពេល​​វែង

ការណែនាំ​ស្តី​ពីការចុះបញ្ជី​ដីរដ្ឋ​ដែល​ជា​កម្មវត្ថុ​នៃ​សម្បទានដីសេដ្ឋកិច្ច​ ឫជួលរយៈពេល​វែង​ និងការចុះ​បញ្ជី​សិទ្ធិ​លើ​សម្បទានដី​សេដ្ឋកិច្ច ឫសិទ្ធិ​លើការ​ជួល​រយៈពេល​វែង។ ដើម្បី​ចុះបញ្ជី​សិទ្ធិ​សម្បទាន​ដីសេដ្ឋកិច្ច​ ឫសិទ្ធិ​ជួលរយៈពេល​វែង ជូន​ម្ចាស់​សិទ្ធិ​តាម​ការស្នើរសុំបាន លុះត្រា​តែ​ដីរដ្ឋ​ដែល​ជា​កម្មវត្ថុ​នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​ ឫជួល​រយៈពេលវែង​នេះ​ ត្រូវ​បាន​ចុះបញ្ជី​ជាដី​ឯកជន​របស់​រដ្ឋជាមុន​សិន។
ការចុះ​បញ្ជី​ដីរដ្ឋ​អាច​អនុវត្ត​តាមអនុក្រិត្យលេខ ៤៦ អនក្រ/បក ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០០២ ស្តី​ពីការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈដាច់​ដោយដុំ។

0 comments:

Post a Comment