Friday, June 17, 2011

អនុក្រឹត្យស្តីពីក្រមសីលធម៌សម្រាប់គណនេយ្យករជំនាញនិងសវនករប្រតិស្រុត ២០០៥


អនុក្រឹត្យ​នេះ​មាន​គោលបំណង​កំណត់​អំពីបទប្បញ្ញត្តិ​ស្តី​ពី​ក្រម​លីលធម៌​សម្រាប់​គណនេយ្យ​ករជំ​នាញ​និង​សវនករប្រតិស្រុត​និង​រាល់​ប្រភេទ​សមាជិក​ដទៃ​ទៀត​របស់​វិទ្យាស្ថាន​គណនេយ្យ​ករ​ជំនាញ​និង​សវន​ករ​កម្ពុជា​ហៅកាត់​ថា វ.គ.ស.ក ដែល​តទៅ​នេះ​ហៅថា គណនេយ្យ​ករ​ជំនាញ។ ក្រមសីលធម៌​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​
ផ្អែក​លើ​ចំណុច​សំខាន់​ៗ​ជា​មូល​ដ្ឋាន​នៃ​ក្រម​សីលធម៌​អន្តរជាតិ​សម្រាប់​គណនេយ្យ​ករ​ជំនាញ​របស់​សហព័ន្ធ​គណនេយ្យ​ករ​អន្តរជាតិ។ គណនេយ្យករ​ជំនាញ​សំដៅដល់​អ្នក​ប្រកប​វិជ្ជា​ជីវៈ​សេរី​ដែល​មិន​ជាប់​ពាក់​​ពន្ធ័​​កិច្ច​​សន្យាការ​ងារ​ជាមួយ​អង្គភាព​ដែល​ខ្លួន​អនុវត្ត​ភារកិច្ច​ក្នុង​ការ​កាន់​បញ្ជីគណនេយ្យ​ ប្រមូល​ផ្តុំ​បញ្ជី​គណនេយ្យ បើក​បញ្ជី​គណនេយ្យ ត្រួត​ពិនត្យបញ្ជី​គណនេយ្យ ។

0 comments:

Post a Comment