Sunday, June 5, 2011

ការចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុចំពោះក្បាលដីស្ថិតក្នុងតបន់វិនិច្ឆ័យលក្ខណៈជាប្រព័ន្ធ

កន្លង​មក​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ បាន​កត់​សំគាល់​ឃើញថា មាន​តំបន់​វិនិច្ឆ័យសំរាប់​ការចុះបញ្ជី​ដីមាន​លក្ខណៈជា​ប្រព័ន្ធ​មួយចំនួន​ត្រូវ​បាន​បញ្ចប់​ដំណើរការ​នីតិវិធី​រួចរាល់ហើយ​ ប៉ុន្តែ​មន្ទីរៀបចំ​ដែន​ដី​នគរូបនីយកម្ម​ សំនង់​និង​​សុរិយោដី​​មិន​​ទាន់​​បាន​​ផ្តល់​​វិញ្ញា​បន​បត្រ​​សំគាល់​​ម្ចាស់​​អចល​ន​វត្ថុ​​ជូន​ចាស់ក្បាល​ដី​​មួយ​​ចំ​នួន​​ដោយ​មូល​​ហេតុ​ ទិន្ន័យ​
នៅ​ក្នុង​កុំ​ព្យូទ័រ​ មាន​ឈ្មោះ​ម្ចាស់​ដី
ដើម ក្រោយ​មក​ម្ចាស់​ដើម​នេះ​បានលក់​ដីនោះ​ឪ្យ​ទៅអ្នក​ផ្សេង​ និងបាន​ចុះបញ្ជីផ្ទេរសិទ្ធិ​ ឫ​កាត់ឈ្មោះ​ក្នុងឯកសារ​តាម​លក្ខណៈដាច់​ដោយ​ដុំ​រួច​ថែម​ទៀត​ ប៉ុន្តែ​នៅមុន​ពេល​បិទផ្សាយ​ទិន្ន័យ​ជា​សាធារណៈ អ្នកលក់​ និងអ្នកទិញ​ពុំបាន​យកឯកសារ​ទាំង​នេះ​មកបង្ហាញ​មន្ត្រី​គ្រប់​គ្រង​តំបន់​វិនិច្ឆ័យ​ ធ្វើការ​ផ្លាស់​ប្តូរ​ និងកែតម្រូវ​ទិន្ន័យ​ពីម្ចាស់​ដើម មកអ្នក​ទិញទេ។

0 comments:

Post a Comment