Monday, May 30, 2011

ច្បាប់ស្តីពីលក្ខន្តិកៈសមាជិកព្រឹទ្ធសភា ២០០៨


ច្បាប់នេះមាន​គោល​បំណង​ដៅកំណត់​នូវ​អភ័យឯកសិទ្ធ​សភា​ ឋានៈបុព្វសិទ្ធិ​វិ​​សមិតភាពនិង​ល័ក្ខខ័ណ្ឌចាំបាច់​នានា​ដើម្បី​ធានា​ជូល​ដល់​សមាជិក​ព្រឹទ្ធ​ស​ភា​​​ក្នុង​​ការ​បំពេញ​ភារកិច្ច​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ច្បាប់​ និង​លិខិតបទដ្ឋាន​នៃ​ព្រះ​​​​រា​ជា​ណាចក្រកម្ពុជា។សមាជកព្រឹទ្ធិសភា​ក្នុង​ព្រឹទ្ធសភា​គឺ​

ច្បាប់ស្តីពីអន្តោប្រវេសន៍ ១៩៩៤


ច្បាប់​នេះ​មាន​គោល​ដៅ​គ្រប់​គ្រង​ជន​បរទេស​គ្រប់​រូប ដែល​មកស្នាក់​នៅ​លើទឹកដីនៃព្រះ​រាជា​ណាចក្រ​កម្ពុជា​។ ត្រូវ​ចាត់​ទុកជា​ជនបរទេស​ជនណា​ដែល​គ្មាន​សញ្ជាតិ​ជា​ខ្មែរ ដោយគ្មាកន​ការ​រើសអើង​ទោះបីជន​នោះ​មាន​សញ្ជាតិ​ ជំនឿ រឺ​មាន​ដើមកំណើត​ណាមួយ​ក៏ដោយ។ ជនបរទេស​ចែកជាបី ១.ជនបរទេស​មិនមែន​អន្តោប្រវេស្ត ២.ជនបរទេស​

ច្បាប់ស្តីពីព្រៃឈើ ២០០២


ច្បាប់​នេះ​កំណត់​ក្របខ័ណ្ឌនៃការ​គ្រប់​គ្រង​ ការ​ប្រមូល​ផល ការ​ប្រើ​ប្រាស់​ ការ​អភិវឌ្ឈន៍​និងការ​អភិរក្សព្រៃឈើ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយ​និង​មាន​គោល​បំណង​ក្នុងការធានា​នូវ​ការគ្រប់​គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តភាព​ដើម្បី​ប្រយោជន៍​សង្គម សេដ្ឋកិច្ច និង​បរិស្ថាន រួមទាំង​ការអភិរក្ស​ជីវៈចម្រុះ និងមរតក​វប្បធម៌។

ច្បាប់ស្តីពីអស្សាមិករណ៍ ២០០៩


ច្បាប់​នេះមាន​គោល​ដៅកំណត់​ពីអស្សាមិករណ៍​នៅក្នុង​ព្រះ​រា​ជា​ណាច​ក្រ​កម្ពុជា ក្នុងការ​ធានាការ​ដកសទ្ធិ​ស្របច្បាប់​លើកម្មសិទ្ធិ​ឯកជន​ដោយ​សម​រម្យ​ និង យុត្តិធម៌ ធានាការទូទាត់​សំណង​ជាមុន​ដោយ​សមរម្យ និង​យុត្តិធម៌ បម្រើ​​ផលប្រយោជន៍សាធារណៈ និង​ផលប្រយោជន៍ជាតិ ធ្វើការ​អភិ​វឌ្ឈន៍​ហេដ្ឋា​រចនា​សម្ព័ន្តរូបវន្តសាធារណៈដោយ​កំណត់​ពីគោលការណ៍យន្តការ​

ច្បាប់ស្តីពី​ ការរៀបចំទឹកដី​ នគរូបនីយកម្ម​ និងសំណង់​ ១៩៩៤


ច្បាប់ស្តីពីការរៀបចំ​ទឹកដី នគរូបនីយកម្ម​និងសំណង់​ មាន​កម្មវត្ថុ​ជុំរុញ​អោយមាន​ការ​រៀបចំកែលំអទីក្រុង​និង​តំបន់​ជនបទ​នៃព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ ក្នុង​គោល​បំណង​ធានា​កិច្ចអភិវឌ្ឈន៍សុខដុមនៃព្រះរាជាណាចក្រ​កម្ពុជាក្នុងស្មារតី​ គោរព​ប្រយោជន៍រួម​និង​ប្រយោជន៍បុគ្គលផង គោរព​សិទ្ធិ​ឯកជន​ផង គោរពបទបញ្ជាច្បាប់​ផង​ និង​ត្រួត​ពិនិត្យ​ការសាងសង់​ផង

ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ១៩៩៣


អ្នកវិនិយោគទាំង​អស់​ត្រូវ​នៅក្រោម​ច្បាប់​នេះ ហើយ​អាច​ជា​រូបវន្ត​បុគ្គ ឬ ជា​នីតិបុគ្គល អ្នកវិនិយោគ​ត្រូវ​បាន​ទទួលស្គាល់​និង​ចាត់ទុកដោយ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ គ្មានការ​រើសអើង​ពីសញ្ជាតិ​ ឬពូជសាសន៍ទេ លើកលែង​តែចំពោះ​កម្មសិទ្ធិ​ដីធ្លី​ ដូចដែល​មាន​ចែង​ក្នុង​បទបញ្ញត្តិ​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា អ្នកវិនិយោគ​

ច្បាប់ស្តីពីរបបសារពត៌មាន ១៩៩៤


ច្បាប់​នេះកំណត់​របបសាពត៌មាន​និង​ធានា​រ៉ាប់​រង​សេរី​ភាពសារពត៌មាន និង​សេរីភាពខាង​បោះពុម្ភផ្សាយឪ្យ​បាន​សមស្រប​តាម​មាត្រា ៣១ និងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រកម្ពុជា។ សារពត៌មាន​មាន​សិទ្ធិ​រក្សា​ការ​សម្ងាត់​ស្តី​ពី​ប្រភព​ពត៌មានរបស់​ខ្លួន

ច្បាប់ស្តីពីលក្ខន្តិកៈ​ មេធាវី ១៩៩៤


វិជ្ជាជីវៈមេធាវី ជាវិជ្ជាជីវៈឯករាជ្យ និង​សេរីដែល​ចូល​រួម​បំរើវិស័យ​យុត្តិធម៌ដែល​ប្រព្រឹត្តិទៅបាន​តែក្នុងក្របខ័ណ្ឌ​នៃ​គណៈមេធាវី មេធាវី​អាចតំណាង​កូនក្តី​តាម​ការយល់​ព្រម​ពីកូនក្តី ឬជួយ​ការពារ​កូន​ក្តី​នៅគ្រប់​សាលា​ជម្រៈក្តី និងគ្រប់​ដំណាក់​កាល​នៃ​នីតិវិធី​លើកលែងតែ​មាន​បទបញ្ញត្តិ​ច្បាប់​ចែង​

ច្បាប់ស្តីពីប្រាក់ប្រដាប់ក្តី ១៩៩៣

ត្រូវ​បង្កើត​អោយ​មាន​ប្រាក់​ប្រដាប់​ដ្តី​ក្នុង​កិច្ចការតុលាការ​ ដើម្បី​ផលប្រយោជន៍​នៃថវិការដ្ឋ ប្រាក់​ប្រដាប់ក្តី​នេះ​ ត្រូវចៅក្រម​កំណត់​នៅខាងក្រោម​បង្អស់​នៃសាលក្រម ឬ​សាលដីការដោយ​អនុលោម​តាម​បទបញ្ជតិ​នៃច្បាប់​នេះ​។ ប្រាក់​ប្រដាប់​ក្តី គឺ​ជាពន្ធ​សរុប និង​ប្រាក់​ចំណាយ​ផ្សេងៗ ដែល​ត្រូវ​បង់​ក្នុងរឿង​ក្តី​នីមួយៗដែល​បាន​ចុះ​បញ្ជី​នៅសាលាជំរៈក្តី​។

ច្បាប់ស្តីពីប្រពន័្ធហិរញ្ញវត្ថុ ១៩៩៣



ច្បាប់​ហិរញ្ញវត្ថុ​គ្រោង​ និង​អនុញ្ញាតសំរាប់​ឆ្នាំ​នីមួយៗ​នូវ​សំណុំ​នៃ​ធនធាន​ និងបន្ទុក​ទាំង​អស់​របស់​រដ្ឋក្នុង​ក្របខ័ណ្ឌ​តំរង់​ទិស និង​គោល​ដៅ​របស់​ជាតិ​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​សង្គម​ហើយ​និងគិតគូរដល់​ការថែរក្សា​តុល្យភាព​ហិរញ្ញវត្ថុ និង​រូបិយវត្ថុ​ជាសារវ័ន្ត។ លក្ខៈច្បាប់​ហិរញ្ញវត្ថុរួម​មាន​ ១. ច្បាប់​ហិរញ្ញវត្ថុ ប្រចាំ​ឆ្នាំ និង​ច្បាប់​កែសំរួល​នានា ២. ច្បាប់​ទូទាត់​នៃ​ថវិការ។

ច្បាប់​ស្តី​ ពីការ​ទប់​ស្កាត់​អំពើអិង្សាក្នុង​គ្រួសារ​និង​កិច្ចការ​ពារ​ជន​រងគ្រោះ ២០០៦


ច្បាប់​នេះមាន​គោលបំណង​ទប់​ស្កាត់​អំពើហិង្សាក្នុង​គ្រួសារ ការ​ពារ​ជនរង​គ្រោះ និង​ពង្រឹង​វប្បធម៌​អហិង្សា និង​ភាព​សុខដុមរមនាក្នុង​គ្រួសារ ក្នុង​សង្គម នៅព្រះរាជាណាចក្រកម្ពុជា។ ច្បាប់​នេះ​មាន​ទិសដៅ​បង្កើន​យន្តការ​នីត្យានុកូល ដើម្បី​ទប់​ស្កាត់​អំពើហិង្សា​ក្នុងគ្រួសារ ការពារជនរងគ្រោះ ស្របតាម​មាត្រា​ ៤៥ នៃរដ្ឋ​ធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា​

ច្បាប់​ស្តី​ពី​ កាតព្វកិច្ច​យោ​ធា ២០០៦


ច្បាប់​នេះ​មាន​គោលដៅ​កំណត់​បែប​បទ​ការអនុវត្តន៍កាតព្វកិច្ច រួម​ចំណែក​កសាង​ប្រទេសជាតិ​ និង​ការពារមាតុ​ភូមិ។ ការតព្វកិច្ច​យោធា​ ជាករណីកិច្ច​ចាំបាច់​និងជាកិត្តិ​យស​ដ៏​ឧត្តុង​ឧត្តម្ភ​របស់​ប្រ​ជា​ពលរដ្ឋនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។ កាតព្វកិច្ចយោធា​ជា​មូលដ្ឋាន​គ្រឹះនៃ​ប្រភព​កសាង​កម្លាំង​សម្រាប់​វិស័យ​ការពារ​ជាតិ​និង​ការអភិវឌ្ឈន៍​កាយ​សម្បទា

ច្បាប់​ភូមិបាល ២០០១


ច្បាប់​នេះ​មាន​គោល​ដៅកំណត់​អំពី​របបកម្មសិទ្ធិ​លើអចលនវត្ថុ​ទាំង​ឡាយ​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ក្នុង​គោល​បំណង​ធានា​ការពារ​សិទ្ធិ​នៃ​កម្មសិទ្ធិ​និង​សិទ្ធិ​ផ្សេង​ៗទៀតលើអចលនវត្ថុ​ស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ នៃ​ព្រះរាជាណាចក្រកម្ពុជា។ ចាត់​ទុក​ជា​អចលនវត្ថុ​តាម​ន័យ​នៃច្បាប់​នេះ​មាន​អចលន​វត្ថុពី​កំណើត​

ច្បាប់​ស្តី​ ពីការងារ ១៩៩៧


ច្បាប់​នេះគ្រប់​គ្រង​រាល់​ទំនាក់​ទំនង​ដែល​កើត​ចេញ​ពីកិច្ច​សន្យា​ការងារ រវាង​និយោជក​និង​កម្មករ​និយោជិត ដើម្បី​យកមកអនុវត្តលើ​ទឹក​ដី​ នៃ​ព្រះរាជា​ណាចក្រកម្ពុជា ទោះ​បីកិច្ច​សន្យា​នេះ​ធ្វើឡើង​នៅទីណា​ក៏ដោយ​ ទោះ​បី​ភាគី​ទាំង​នោះ​មាន​សញ្ជាតិ​ជា​អ្វី​ ហើយ​ស្នាក់​នៅ​ទីណា​ក៏ដោយ។ ច្បាប់​នេះ​អនុវត្ត​ចំពោះ​សហគ្រាស​ឫ​គ្រឹះស្ថាន ឧស្សាហកម្ម រ៉ែ ពាណិជ្ជកម្ម

ច្បាប់​ស្តី​ពី​ ការ​ប្រឆាំង​អំពើពុករលួយ ២០១០


ច្បាប់​នេះ​មានគោល​បំណង​លើ​ក​កម្ពស់​ប្រសិទ្ធិ​ភាព​សេវា​គ្រប់​បែប​យ៉ាង​ ពង្រឹង​អភិបាល​កិច្ច និង​នីតិរដ្ឋ​នៅក្នុង​ការដឹក​នាំ​នឹង​ការគ្រប់​គ្រង​រដ្ឋ​ ព្រម​ទាំង​រក្សា​ភាព​ស្អាកស្អំ​និង​យុត្តិ​ធម៌ដែល​ជាមូល​ដ្ឋាន​ចាំបាច់​ក្នុង​ការ​អភិវឌ្ឈសង្គម​ជាតិ​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ។ ច្បាប់​នេះមាន​គោល​ដៅ​ប្រយុទ្ធប្រឆាំង​នឹង​អំ​ពើ​ពុករលួយ​ តាម​រយៈ​ការចាត់​វិធានការ​អប់រំ បង្ការ​ទប់​ស្កាត់​

ច្បាប់​ស្តី​ពី​ វិសោធនកម្ម​ច្បាប់​ស្តី​ពី​របបសោធននិវត្តន៍​និង​សោធនបាត់​បង់​សមត្ថ​ភាព​ ការងារ​ចំពោះ​យោធិន​នៃ​កង​យោធពល​ខេមរភូមិន្ទ ២០០៦


របប​សោធននិវត្តន៍​ និង​សោធន​បាត់​បង់​សមត្ថភាព​ការ​ងារ​ចំពោះ​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ ដែលយោ​ធិន​អាជីព​ទាំង​ពីរ​ភេទ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ ត្រូវ​ដាក់​ឪ្យ​ចូល​និវត្តន៍​អាស្រ័យ​តាម​លក្ខខណ្ឌ​ដូច​ជា នាយ​ទាហាន​ចាប់​ពី​ថ្នាក់​វរសេនីយ៍ឯក និង​វរនារីឯក​ឡើង​ទៅ​ នៅ​ពេល​ដល់​អាយុ ៦០ឆ្នាំ នាយ​ទាហាន​ថ្នាក់​វរសេនីយ៍ទោ និង​វរនារីទោ នៅពេល​ដល់​អាយុ ៥៨ឆ្នាំ

ក្រម​នីតិវិធីរដ្ឋប្បវេណី ២០០៦


នីតិវិធី​ដែល​ទាក់​ទង​នៅនឹងបណ្តឹង​រដ្ឋប្បវេណី ត្រូវ​ធ្វើ​តាម​បញ្ញត្តិ​នៃ​ក្រម​នេះ​ លើក​លែង​តែ​ក្នុង​ករណី​ដែល​ច្បាប់​ផ្សេង​បានកំណត់​ពិសេស។ បណ្តឹង​រដ្ឋប្បវេណី​មាន​គោល​បំណង​ឪ្យតុលាការ​ដោះស្រាយ​វិវាទ​រដ្ឋប្ប​វេណី​ដោយ​ផ្អែក​លើច្បាប់​ ដើម្បី​ការពារ​សិទ្ធិ​របស់​បុគ្គល​ឯកជន។ ជនគ្រប់​រូប​ត្រូវ​បាន​ធានា​នូវ​សិទ្ធិ​ពឹង​ពាក់​តុលាការចំពោះ​វិវាទ​រដ្ឋប្បវេណី។

ក្រម​ព្រហ្មទណ្ឌ ២០០៩


ច្បាប់​ព្រហ្មទណ្ឌ​កំណត់​បទល្មើស ចង្អុល​បង្ហាញ​បុគ្គល​ដែល​អាច​ត្រូវ​បាន​ប្រកាស​ថា ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​បទល្មើស​ និងកំណត់​ទោស​ ព្រមទាំង​បែប​បទ​នៃការ​អនុវត្តទោសនេះ។ មាន​តែ​អំពើ​ដែល​បង្កើត​ជា​បទល្មើស នៅពេល​ដែល​អំពើនោះ​មាន​ចែង​ក្នុង​បទប្បញ្ញត្តិ​ព្រហ្មទណ្ឌ​ជាធរមាន​ប៉ុណ្ណោះ ទើប​ត្រូវ​ផ្តន្ទាទោស​ព្រហ្មទណ្ឌ​បាន។ មាន​តែទោស​ដែល​មាន​ចែង​ក្នុង​

រដ្ឋធម្មនុញ្ញនៃព្រះរាជា ​ណាចក្រកម្ពុជា​ ១៩៩៣


ព្រះរាជាណាចក្រកម្ពុជា​ ជា​រដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ មិនចូល​បក្សសម្ព័ន្ធ ដែល​ព្រះមហាក្សត្រ​ទ្រង់​ប្រតិបត្តិតាម​រដ្ឋធម្មនុញ្ញ និង​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ សេរី​ពហុបក្ស។ បូរណភាព​ទឹក​ដី​របស់​ព្រះរាជាណាចក្រកម្ពុជា​ មិន​អាច​រំលោព​បាន​ដាច់ខាត ក្នុង​ព្រំ​ដែន​របស់​ខ្លួន ដែល​មាន​កំណត់​ក្នុង​ផែន​ទីខ្នាត​ ១/១០០.000

ច្បាប់ស្តី ពី ការផ្តល់សិទ្ធិ​កម្ម​សិទ្ធិ​លើ​ចំ​ណែ​កឯ​កជន​នៃ​អគារ​សហ​កម្ម​សិទ្ធិ​ដល់​ជន​ បរទេស​ ២០១០


ច្បាប់​នេះ​មាន​គោល​ដៅ​ផ្តល់​សិទ្ធ​កម្ម​សិទ្ធិ​លើ​ចំណែក​ឯកជន់​នៃ​អគារ​សហកម្មសិទ្ធិ​ និង​សិទ្ធិ​ប្រើប្រាស់​និង​អាស្រ័យផល​លើ​ចំណែក​រួម​នៃ​អគារ​សហកម្មសិទ្ធិ​ដល់​ជនបរទេស។  ហើយ​មាន​គោល​បំណង​កំណត់​ពីគោលការណ៍​ទូទៅ សិទ្ធិ​ និង​កាតព្វកិច្ច​ទាំង​ទ្បាយ​សម្រាប់​ជន​បរទេស​ដែល​មាន​