Monday, May 30, 2011

ក្រម​នីតិវិធីរដ្ឋប្បវេណី ២០០៦


នីតិវិធី​ដែល​ទាក់​ទង​នៅនឹងបណ្តឹង​រដ្ឋប្បវេណី ត្រូវ​ធ្វើ​តាម​បញ្ញត្តិ​នៃ​ក្រម​នេះ​ លើក​លែង​តែ​ក្នុង​ករណី​ដែល​ច្បាប់​ផ្សេង​បានកំណត់​ពិសេស។ បណ្តឹង​រដ្ឋប្បវេណី​មាន​គោល​បំណង​ឪ្យតុលាការ​ដោះស្រាយ​វិវាទ​រដ្ឋប្ប​វេណី​ដោយ​ផ្អែក​លើច្បាប់​ ដើម្បី​ការពារ​សិទ្ធិ​របស់​បុគ្គល​ឯកជន។ ជនគ្រប់​រូប​ត្រូវ​បាន​ធានា​នូវ​សិទ្ធិ​ពឹង​ពាក់​តុលាការចំពោះ​វិវាទ​រដ្ឋប្បវេណី។
តុលាការ​ត្រូវ​ប្រឹង​ប្រែង​ ដើម្បី​រ៉ាប់​រង​បណ្តឹង​រដ្ឋប្បវេណី​ឪ្យប្រព្រឹត្តទៅដោយ​មាន​ភាព​យុត្តិធម៌​និង​ឆាប់​រហ័ស ឯភាគី​ត្រូវ​អនុវត្ត​បណ្តឹង​រដ្ឋប្បវេណី​ដោយ​សុចរិត​ និង​ស្មោះត្រង់។ ​

0 comments:

Post a Comment