Monday, May 30, 2011

ច្បាប់ស្តីពីលក្ខន្តិកៈ​ មេធាវី ១៩៩៤


វិជ្ជាជីវៈមេធាវី ជាវិជ្ជាជីវៈឯករាជ្យ និង​សេរីដែល​ចូល​រួម​បំរើវិស័យ​យុត្តិធម៌ដែល​ប្រព្រឹត្តិទៅបាន​តែក្នុងក្របខ័ណ្ឌ​នៃ​គណៈមេធាវី មេធាវី​អាចតំណាង​កូនក្តី​តាម​ការយល់​ព្រម​ពីកូនក្តី ឬជួយ​ការពារ​កូន​ក្តី​នៅគ្រប់​សាលា​ជម្រៈក្តី និងគ្រប់​ដំណាក់​កាល​នៃ​នីតិវិធី​លើកលែងតែ​មាន​បទបញ្ញត្តិ​ច្បាប់​ចែង​
ផ្ទុយពីនេះ​​​ ជាពិសេស​ក្នុងរឿង​ រដ្ឋប្បវេណី ពាណិជ្ជកម្ម រដ្ឋបាល ការងារ សង្គមកិច្ច។ ក្នុងរឿងព្រហ្មទណ្ឌ មេធាវីជួយការ​ពារជនជាប់ចោទ ហើយ​មិនអាច​តំណាង​ជន​ជាប់​ចោទបាន​ឡើយ លើកលែងតែ​ក្នុងករណី​អនុវត្ត​បទបញ្ញត្តិ​ពិសេស​នៃច្បាប់។

0 comments:

Post a Comment