Monday, May 30, 2011

ច្បាប់​ភូមិបាល ២០០១


ច្បាប់​នេះ​មាន​គោល​ដៅកំណត់​អំពី​របបកម្មសិទ្ធិ​លើអចលនវត្ថុ​ទាំង​ឡាយ​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ក្នុង​គោល​បំណង​ធានា​ការពារ​សិទ្ធិ​នៃ​កម្មសិទ្ធិ​និង​សិទ្ធិ​ផ្សេង​ៗទៀតលើអចលនវត្ថុ​ស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ នៃ​ព្រះរាជាណាចក្រកម្ពុជា។ ចាត់​ទុក​ជា​អចលនវត្ថុ​តាម​ន័យ​នៃច្បាប់​នេះ​មាន​អចលន​វត្ថុពី​កំណើត​
អចលនវត្ថុ​ពី​ភ័ព្វ​វាសនា និង​អចលន​វត្ថុ​តាម​ការ​កំណត់​របស់​ច្បាប់។ អចលនវត្ថុ​ពីកំណើត​មាន​ពី​ធម្មជាតិ​ដូច​ជា​ ដីព្រៃ​ឈើ ដី​កាប់​រាន ដីដាំ​ដុះ ដីទុកទំនេរ ឫ​មិន​អាច​ដាំដុះ ដីលិច​ទឹក​ដោយ​ទឹក​នៅនឹង​ឬ​ហូរ​នឹង​សំណង់​ឬ​ការ​រៀចំទាំង​ឡាយ​ដែល​ស្ថិត​នៅជាប់​មួយ​កន្លែង​ កើត​ឡើង​ដោយ​អំពើរ​របស់​មនុស្សហើយ​មិន​អាច​រំកិល​ឫ​ផ្លាស់​ប្តូរ​កន្លែង​បាន។

0 comments:

Post a Comment