Monday, May 30, 2011

ច្បាប់ស្តីពី​ ការរៀបចំទឹកដី​ នគរូបនីយកម្ម​ និងសំណង់​ ១៩៩៤


ច្បាប់ស្តីពីការរៀបចំ​ទឹកដី នគរូបនីយកម្ម​និងសំណង់​ មាន​កម្មវត្ថុ​ជុំរុញ​អោយមាន​ការ​រៀបចំកែលំអទីក្រុង​និង​តំបន់​ជនបទ​នៃព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ ក្នុង​គោល​បំណង​ធានា​កិច្ចអភិវឌ្ឈន៍សុខដុមនៃព្រះរាជាណាចក្រ​កម្ពុជាក្នុងស្មារតី​ គោរព​ប្រយោជន៍រួម​និង​ប្រយោជន៍បុគ្គលផង គោរព​សិទ្ធិ​ឯកជន​ផង គោរពបទបញ្ជាច្បាប់​ផង​ និង​ត្រួត​ពិនិត្យ​ការសាងសង់​ផង
ធានាលើតំលៃ​សម្បត្តិ​ធម្មជាតិ សម្បត្តិ​វប្បធម៌និង​ធានា​ការអភិវឌ្ឈន៍​វិស័យ​សេដ្ឋកិច្ច​ វិស័យទេសចរណ៍ និង​រកស្សា​បាន​នូវ​គុណភាព​បរិស្ថាន រួមទាំង​ធានា​ការអភិវឌ្ឈន៍​សំដៅ​រក​លំ​នឹងរវាង​ទីក្រុង​នឹង​តំបន់​ជនបទ ផ្អែក​ទៅលើ​ភូមិសាស្ត្រ​និងលក្ខណៈ​ពិសេស​នៃ​ជនបទនីមួយៗ។​

0 comments:

Post a Comment