Friday, June 3, 2011

ការចុះបញ្ជីដីសហគម៍ជនជាតិ​ដើម​ភាគតិច

កាលពី​ថ្ងៃទី ១៧ ខែ​ មិនា ឆ្នាំ ២០១០ វេលាម៉ោង ៩:០០ នាបរិវេណដីសហគមន៍​ជនជាតិ​ដើមភាព​តិច​ទំពួង ដែល​ស្ថិត​នៅក្នុង​ភូមិ​ល្អឹនក្រែន ឃុំ​អូរ​ជុំ ស្រុក​អូ​ជុំ ខេត្ត​រតនគិរី ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរួបនីយកម្ម និងសំណង់ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​គោលនយោបាយ​ដីធ្លី បាន​ដឹក​នាំ គណៈ​ប្រតិភូ​មួយ​ក្រុម​របស់ក្រសួង​ចុះសាកសួរ​សុខទុក​បង់​ប្អូន​ជន​ជាតិ​ភាគតិច​
និងស្វែង​យល់​ជាក់​ស្តែង​អំពី​វឌ្ឈនភាព​នៃ​ដំណើរ​ការសាកល្បង​ការចុះបញ្ជី​ដីជាកម្មសិទ្ធសមូហភាព​ជូន​សហគមន៍​ជន​ជាតិដើម​ភាគតិច ដែលក្រុមការងារ​របស់​ក្រសួង​បាន​និងកំពុង​អនុវត្ត​ជូន​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ទំពួនតាម​សំណើរ​របស់​សហគមន៍។

0 comments:

Post a Comment